«ខ្ញុំរីករាយដែលអាចបន្តលេងនៅផ្ទះខ្លួនឯង ជាក្លឹបតែមួយគត់ដែលខ្ញុំចង់លេងឲ្យ ហើយពេលនេះក្ដីស្រមៃបានក្លាយជាការពិត»។ នេះជាលើកឡើងរបស់ Fernando Torres ប្រាប់គេហទំព័ររបស់ក្លឹប Atletico Madrid បន្ទាប់ពីក្លឹបមួយនេះបានផ្តល់កុងត្រា១ឆ្នាំទៀតដល់រូបគេ។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បានចូលរួមជាមួយ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពី AC Milan រយៈពេល១៨ ខែ យ៉ាងណាមិញកុងត្រាជាមួយក្លឹបអ៊ីតាលី ត្រូវអស់សុពលភាពទៅហើយមានន័យថា Torres ពេលនេះទំនេរគ្មានក្លឹបលេង ទើប Atletico Madrid សម្រេចផ្ដល់កុងត្រាយករូបគេលេងតែម្ដង។
Torres បានចូលហ្វឹកហាត់ជាមួយថ្នាលយុវជន Atletico ក្នុងវ័យ១១ឆ្នាំ ហើយចូលលេងឲ្យឈុតធំ ក្នុងឆ្នាំ២០០១ មុនពេលចាកចេញទៅ Liverpool ឆ្នាំ២០០៧។ កីឡាករនិយមពាក់អាវលេខ៩ ក្រោយមកបានប្ដូរទៅលេងឲ្យ Chelsea, AC Milan ហើយរដូវកាលមុនត្រូវលោក Diego Simeone នាំមកកាន់ Atletico វិញស៊ុតបញ្ចូលទីបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ប្រកួត៕