Friday, August 5, 2016

Lee Tae Hoon ចុច​​ឈ្មោះ​​កីឡាក​រ​៣១​​នាក់​​ត្រៀម​​ហ្វឹក​​ហាត់​​ទៅ​​​​ហុងកុង​​​​

Posted by   on


ក្នុងកិច្ចសម្ភាសនៅស្ថានីយទូរទស្សន៍ PNN ព្រឹកថ្ងៃព្រហស្បតិ៍ទី៤​​ខែសីហាឆ្នាំ២០១៦​​នេះ គ្រូបង្គោល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានចុច​ឈ្មោះ​កីឡាករ​៣១នាក់​ក្នុង​ចិត្ត​រួច​ហើយ​​សម្រាប់​ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមទៅ​​មិត្តភាពជាមួយកោះហុងកុង​​​នៅ​ថ្ងៃ​ទី​១​ខែ​កញ្ញា​​​​។ យ៉ាងណាក្ដី គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ​​មិនទាន់បញ្ចេញឈ្មោះ​​កីឡាករទាំងនោះ​​នៅឡើយទេ ហើយអ្វីៗ​អាចនឹង​ប្រែប្រួល​​ខ្លះ​នៅ​ពេលថ្ងៃ​ប្រកួត​ជិត​ចូល​មក​ដល់​​។ ស្របពេលកីឡាករនីមួយៗកំពុងផ្ដោតលើការជួយក្លិបរបស់ពួកគេក្នុង​លីគកំពូល​កម្ពុជា ការប្រមូល​ផ្ដុំហ្វឹក​ហាត់​នឹងធ្វើ​ឡើង​តែ១​សប្ដាហ៍​មុន​ការ​ប្រកួត​ជាមួយ​ហុងកុង ប៉ុណ្ណោះ និងជម្រុះយក២២​​នាក់ធ្វើដំណើរទៅ​កោះ​ស្វ័យយ័ត​របស់​ចិន​មួយ​នេះ​​​​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​​ មុនដល់ថ្ងៃប្រកួតនៅថ្ងៃទី១ខែកញ្ញា​​​៕ អត្ថបទ​៖ ប៊ុនតឺម រូបថត​៖ FFC

No comments:
Write comments

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter