Friday, August 5, 2016

ATLETICO MADRID ផ្ដល់​កុងត្រា​ឲ្យ TORRES ១ឆ្នាំ​ទៀត

Posted by   on


«ខ្ញុំ​រីករាយ​ដែល​អាច​បន្ត​លេង​នៅ​ផ្ទះ​ខ្លួនឯង ជា​ក្លឹប​តែមួយ​គត់​ដែល​ខ្ញុំ​ចង់​លេង​ឲ្យ​ ហើយ​ពេល​នេះ​ក្ដី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត»។ នេះ​ជា​លើក​ឡើង​របស់​ Fernando Torres ប្រាប់​​គេហទំព័រ​របស់​ក្លឹប Atletico Madrid បន្ទាប់​ពី​ក្លឹប​មួយ​នេះ​​បាន​ផ្តល់​កុងត្រា​​១​ឆ្នាំ​ទៀត​​ដល់​រូប​គេ។
ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ បាន​ចូល​រួម​ជាមួយ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ AC Milan រយៈពេល​១៨ ខែ​ យ៉ាង​ណា​មិញ​កុងត្រា​ជាមួយ​ក្លឹប​អ៊ីតាលី​ ត្រូវ​អស់​សុពលភាព​ទៅ​ហើយ​មាន​ន័យ​ថា Torres ពេល​នេះ​ទំនេរ​គ្មាន​ក្លឹប​លេង ទើប Atletico Madrid ​ សម្រេច​ផ្ដល់​កុងត្រា​យក​រូបគេ​លេង​តែ​ម្ដង។

Torres បាន​ចូល​ហ្វឹក​ហាត់​ជាមួយ​ថ្នាល​យុវជន Atletico ក្នុង​វ័យ​១១​ឆ្នាំ ហើយ​ចូល​លេង​ឲ្យ​ឈុត​ធំ ក្នុង​ឆ្នាំ​២០០១ មុន​ពេល​ចាក​ចេញ​ទៅ​ Liverpool ឆ្នាំ២០០៧។ កីឡាករ​និយម​ពាក់​អាវ​លេខ​៩ ក្រោយ​មក​បាន​ប្ដូរ​ទៅលេង​ឲ្យ​ Chelsea, AC Milan ហើយ​រដូវ​កាល​មុន​ត្រូវ​លោក Diego Simeone នាំ​មក​កាន់​ Atletico វិញ​ស៊ុត​បញ្ចូល​ទី​បាន ១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤៩​ប្រកួត៕

No comments:
Write comments

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter