អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានបញ្ជាក់ថា កីឡាក្នុងក្រុម អាចនឹងមានអ្នកចាកចេញចំនួន ដល់ទៅ៨នាក់ ខ្លះអាចនឹងត្រូវក្លឹបដទៃខ្ចីជើង ខ្លះអាចនឹងត្រូវក្លឹបដទៃទិញយកផ្ដាច់តែម្ដង ។
កីឡាករសញ្ជាតិប្រេសីុល វ័យ២០ឆ្នាំ Pereira បាននិយាយថា រូបគេនឹងមានអនាគតនៅក្លឹបនេះ ប៉ុនែ្ដខ្លួនប្រហែលជាត្រូវក្លឹបដទៃខ្ចីជើង នៅរដូវកាលថ្មីនេះ ។ Mourinho ក៏បាននិយាយផងដែរ លោកសង្ឃឹមថា កីឡាករជម្រើសជាតិ ប្រេសីុល អាយុក្រោម ២០ឆ្នាំ នឹងត្រលប់មកវិញខ្លាំង នៅរដូវកាលក្រោយ ដើម្បីប្រជែងតំណែងជម្រើសដំបូងរបស់ខ្លួន ។
ប្រភព៖ The Sun
No comments:
Write comments